ថ្ងៃសុក្រ ៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ការិយាល័យផលិតកម្មនិងបសុព្យាបាល ដឹកនាំដោយលោក ហ៊ុន លី អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល សហការជាមួយពេទ្យសត្វភូមិ ពេទ្យសត្វស្រុក និងអាជ្ញាធរឃុំ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងដុំពកស្បែក លើសត្វគោ នៅភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង និងភូមិដំណាក់កកោះ ភូមិពាមទន្លា ឃុំពោធិ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ ទប់ស្ងាត់ជាមុន នៃការឆ្លងរាលដាលនៃជម្ងឺដុំពក ហើយជាលទ្ធផល៖ -ស្រុកបរិបូរណ៏ចាក់បានចំនួន ៦០គ្រួសារ ស្មើនឹង ៨៨៥ក្បាល(គោ) លើផែនការ ៩០០ក្បាល និង-ស្រុកកំពង់លែង បាន ២១៨ក្បាល(គោ) លើផែនការ ៩០០ក្បាល ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម