ថ្ងៃសុក្រ ៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានសហការណ៏ជាមួយគម្រោងជំរុញផលិតកម្មនិងការប្រើប្រាស់ពូជ (RSPP) បានប្រជុំវាយតម្លៃគម្រោងRSPP និងបន្តចុះសម្ភាសន៍ជាមួយសហគមន៍កសិកម្មខេមសុីដពេជចង្វារ និងកសិករផលិត នៅភូមិវត្ត ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ព្រមទាំងចុះត្រួតពិនិត្យគុណភាពទីវាលលើកទី១ លើស្រែផលិតកម្មពូជសែនក្រអូប០១ ថ្នាក់ចុះបញ្ជី របស់កសិករដែលមានលេខកូដស្រែG033F01 មានទំហំផ្ទៃដីផលិតកម្មចំនួនកន្លះហិកតា ស្ថិតក្នុងភូមិកំពង់អុស ឃុំកំពង់អុស ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង ដែលមានសមាសភាពចូលរួម -មន្រ្តីថា្នក់ជាតិចំនួន៣រូប -មន្រ្តីថ្នាក់ខេត្តចំនួន៣រូប -មន្រ្តីចុះសម្ភាសន៍ និងវាយតម្លៃគម្រោងចំនួន២រូប -សហគមន៍កសិកម្មខេមសុីដពេជចង្វារចំនួន៤រូប -កសិករក្នុងគម្រោងចំនួន៣រូប និង-កសិករក្រៅគម្រោងចំនួន១រូប ហើយជាលទ្ធផល៖ +ក្រុមការងារចុះសម្ភាសន៍ និងវាយតម្លៃគម្រោង បានធ្វើការសម្ភាសន៍ការងារអនុវត្តនគម្រោងស្តីពី៖ -សកម្មភាពការងារដែលបានអនុវត្តកន្លងមក -ការងាររែងសម្អាត និងទុកដាក់ស្រូវពូជនៅក្នុងឃ្លាំង -ការងារដាំដុះ(ផ្ទៃដីដាំដុះ, ប្រភពពូជ,បរិមាណប្រើប្រាស់ពូជ,វិធីសាស្តដាំដុះ) -ការថែទាំ(ការដាក់ជី,ការបាញ់ថ្នាំ,ពិនិត្យស្មៅហាមឃាត់,ពូជលាយនិងជម្ងឺហាមឃាត់) -ការប្រមូលផល និងទុកដាក់(ទិន្នផល, សំណើម,វិធីសាស្រ្តហាលសម្ងួត,កន្លែងទុកដាក់)។ ហើយ+ការងារត្រួតពិនិត្យគុណភាពទីវាលលើកទី១ ក្នុងផលិតកម្មស្រូវពូជសែនក្រអូប០១ ថ្នាក់ចុះបញ្ជីវិញ មានលទ្ធផលដូចខាងក្រោម៖-ស្រូវស្ថិតក្នុងដំណាក់កាល់ពន្លូតដេីម-ស្រែផលិតកម្មដុះលូតលាស់ល្អ មានទឹកគ្រប់គ្រាន់ -គ្មានពូជលាយ -គ្មានជម្ងឺហាមឃាត់ -គ្មានស្មៅហាមឃាត់ -ស្រែផលិតកម្មនេះសមស្របតាមប្រព័ន្ធ ធានាគុណភាពពូជដំណាំ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម