មាតិកា
វគ្គបណ្តុះបណ្តាលស្តីពីការរៀបចំសេចក្តីព្រាងលក្ខន្តិកៈ និងបទបញ្ជារផ្ទៃក្នុងរបស់សហភាពសហគមន៍កសិកម្មថ្មីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២
ចេញ​ផ្សាយ ១១ កុម្ភៈ ២០២២
154

ថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំសេចក្តីព្រាងលក្ខន្តិកៈ និងបទបញ្ជារផ្ទៃក្នុងរបស់សហភាពសហគមន៍កសិកម្មថ្មី ដែលនឹងត្រូវបង្កើតទ្បើងនៅពេលខាងមុខនេះក្រោមអធិបតីភាពដោយលោក ជា សាំងដូណា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម ហើយវគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំទ្បើងដោយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មនៃអគ្គនាយកដ្ឋានកសិកម្មដោយសហការជាមួយមន្ទីកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង ក្រោមការឧបត្ថម្ភហិរញ្ញវត្ថុដោយអង្គការHEIFER អន្តរជាតិកម្ពុជា។

ចំនួនអ្នកចូលទស្សនា
Flag Counter