ថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ការិយាល័យផលិតកម្ម និងបសុព្យាបាល ដែលដឹកនាំដោយលោកស្រី ម៉ក់ សុខឌី អនុប្រធានការិយាល័យ និងមន្រ្តី បានសហការជាមួយ អាជ្ញាធរភូមិ ឃុំ និងភ្នាក់ងារសុខភាពសត្វភូមិ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺដុំពកស្បែក លើសត្វគោ នៅភូមិជ័រ ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ក្នុងគោលបំណង៖ បង្ការ និងទប់ស្ងាត់ជាមុន នៃការឆ្លងរាលដាលនៃជម្ងឺដុំពកស្បែក។ ជាលទ្ធផល៖ ចាក់បានចំនួន ៤៦គ្រួសារ ស្មើនឹង ៥១៣ក្បាល(គោ) លើផែនការស្រុក ៩០០ក្បាល ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម