ថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ អ្នកស្រី ឡុង ប៊ុនណា ប្រធានការិយាល័យនីតិកម្មកសិកម្ម បានដឹកនាំមន្ត្រី ចុះឣធិការកិច្ចជីកសិកម្មនិងថ្នាំកសិកម្មនៅ ឃុំច្រណូកនិងឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានចំនួន០៨ដេប៉ូ និងបានធ្វើកិច្ចសន្យាកែតម្រូវបានចំនួន០៥ដេប៉ូ (បើកលក់ជីកសិកម្មនិងថ្នាំកសិកម្មគ្មាលិខិតឣនុញ្ញាត និងដាក់លក់ថ្នាំកសិកម្មជាមួយគ្រឿងហូបចុក)៕ក្នុងការចុះត្រួតពិនិត្យពុំមានបទល្មើសទេ ហើយបានធ្វើការផ្សព្វផ្សាយស្តីពីការទុកដាក់សំបកវេចខ្ចប់ថ្នាំកសិកម្មដែលបានប្រើប្រាស់រួច ពិនិត្យពត៌មានដែរមាននៅលើសំបកវេចខ្ចប់ថ្នាំកសិកម្មនិងជីកសិកម្ម មុននិងទទួលទិញពីបណ្តាក្រុមហ៊ុនយកមកលក់ចែកចាយដល់កសិករ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម