មាតិកា
មហាសន្និបាតប្រចាំឆ្នាំ២០២១ របស់សហគមន៍កសិកម្មអញ្ចាញរូងសម័យថ្មី នៅភូមិអណ្ដូងរៀង ឃុំអញ្ចាញរូងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២
ចេញ​ផ្សាយ ១៧ កុម្ភៈ ២០២២
212

ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតប្រចាំឆ្នាំ២០២១ របស់សហគមន៍កសិកម្មអញ្ចាញរូងសម័យថ្មី នៅភូមិអណ្ដូងរៀង ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក្រោមដឹកនាំដោយប្រជុំលោកស្រី សាំង សៀម ប្រធានសហគមន៍កសិកម្មអញ្ចាញរូងសម័យថ្មី និងសមាសភាពចូលរួមមានដូចជា៖ -លោកមេឃុំ ចំនួន ១ នាក់ -មន្ត្រីការិយាល័យអភិវឌ្ឍន៍កសិកម្ម ចំនួន ២នាក់ -សមាគមន៍ភ្នំនាងកង្រី ចំនួន១នាក់  -អង្គការទស្សនៈពិភពលោក ចំនួន ១នាក់ -អង្គការសៀតចំនួន ១នាក់ -សមាជិកសហគមន៍កសិកម្ម ចំនួន៧៤ នាក់ ស្រី ៥៧ នាក់ ហើយសរុបអ្នកចូលរួមចំនួន ៨០នាក់ ស្រី ៥៩ នាក់ ក្នុងគោលបំណងនៃមហាសន្និបាតគឺ -បង្ហាញពីទ្រព្យសម្បត្តិ និងរចនាសម័ន្ធ របស់សហគមន៍ -ដើមទុករបស់សហគមន៍បច្ចុប្បន្ន  -មុខរបររបស់សហគមន៍ -សហគមន៍មានក្រុមផលិត -អនុម័តលទ្ធផលសម្រេចបានរបស់សហគមន៍ក្នុងឆ្នាំ ២០២១ -ចំណូល/ចំណាយ និងចំណេញសរុបរបស់សហគមន៍ក្នុងឆ្នាំ ២០២១ -ការបែងចែកភាគលាភ -និងអនុម័តផែនការបន្តឆ្នាំ ២០២២។ 

 

ចំនួនអ្នកចូលទស្សនា
Flag Counter