មាតិកា
បើកយុទ្ធនាការចាក់វ៉ាក់សាំងដុំពកស្បែក លើសត្វគោស្រុកសាមគ្គីមានជ័យ និង ស្រុកជលគីរីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២
ចេញ​ផ្សាយ ១៧ កុម្ភៈ ២០២២
175

ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ការិយាល័យផលិតកម្មនិងបសុព្យាបាលខ ដឹកនាំដោយលោក ហ៊ុន លី អនុប្រធានការិយាល័យផលិតកម្ម និបសុព្យាបាល សហការជាមួយពេទ្យសត្វស្រុក ពេទ្យសត្វភូមិ ក្រុមប្រឹក្សាឃុំ មេភូមិ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងដុំពកស្បែក លើសត្វគោ នៅភូមិ ខ្នារកណ្ដាល ឃុំ ខ្នារឆ្មារ ស្រុកសាមគ្គីមានជ័យ និង ស្រុកជលគីរី លើ២ឃុំ គឺឃុំកំពង់អុស និងឃុំព្រៃគ្រី ខេត្តកំពង់ឆ្នាំង ។ ក្នុងគោលបំណង ៖ ទប់ស្ងាត់ជាមុន នៃការឆ្លងរាលដាលនៃជម្ងឺដុំពកលើស្បែកគោ ក្របី ។ ជាលទ្ធផល៖ ចាក់បាន- ស្រុកសាមគ្គីមានជ័យ ចំនួន៧២គ្រួសារ  ស្មើនឹង៩០០ក្បាល( គោ)  លើផែនការចំនួន ៩០០ក្បាល និង-ស្រុកជលគីរី ចំនួន៧០គ្រួសារស្មើ៣០០ក្បាល (គោ) ស្មើផែនការ ៣០០ក្បាល

ចំនួនអ្នកចូលទស្សនា
Flag Counter