មាតិកា
ប្រជុំពិនិត្យរកទីតាំងដាក់ស្ថានីយ៍ថ្លឹងរថយន្តពីរទីតាំងនៅភូមិសាស្ត្រខេត្តកំពង់ឆ្នាំងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២
ចេញ​ផ្សាយ ១៨ កុម្ភៈ ២០២២
107

ថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ លោក ពារ គីមហេង នាយខណ្ឌស្តីទីខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានចូលប្រជុំអន្តរក្រសួង រវាងក្រសួងហិរញ្ញវត្ថុ និងក្រសួងសារធារណការ និងដឹកជញ្ជូន និងមន្ទីរពាក់ព័ន្ធ នៅសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ដោយប្រជុំពាក់ព័ន្ធការពិនិត្យរកទីតាំងដាក់ស្ថានីយ៍ថ្លឹងរថយន្តពីរទីតាំងនៅភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ដោយពិនិត្យទីតាំងទី១ ស្ថិតនៅក្នុងភូមិចារ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ មានបណ្តោយ៥០០ម ដោយពាក់ទៅលើដីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើរលាប្អៀរ និងដីថ្នាល់បណ្តុះកូនឈើរបស់យើង  និងទីតាំងទី២ នៅចំណុចស្ពានស្រះអង្កាម ភូមិស្រះកែវ ឃុំស្វាយជ្រុំ ស្រុករលាប្ងៀរ ជាដីបឹងរបស់ក្រសួងធនធានទឹក។ ជាលទ្ធផល អង្គប្រជុំបានសម្រេចជ្រើសរើសទីតាំងទីពីរនៅចំណុចភូមិស្រះកែវ ឃុំស្វាយជ្រុំស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលជាដីក្រោមការគ្រប់គ្រងរបស់ក្រសួងធនធានទឹក ដែលមិនមានសងផលប៉ះពាល់។

ចំនួនអ្នកចូលទស្សនា
Flag Counter