មាតិកា
មហាសន្និបាតប្រចាំឆ្នាំ២០២១ របស់សហគមន៍កសិកម្មអណ្ដូងប្រេងក្រាំងលាវថ្មីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២
ចេញ​ផ្សាយ ១៨ កុម្ភៈ ២០២២
173

ថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតប្រចាំឆ្នាំ២០២១ របស់សហគមន៍កសិកម្មអណ្ដូងប្រេងក្រាំងលាវថ្មី ក្រោមការដឹកនាំសន្និបាតដោយលោកប្រធានសហគមន៍កសិកម្មអណ្ដូងប្រេងក្រាំងលាវថ្មី នៅភូមិអណ្ដូងប្រេង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានការចូលរួមពីលោក ហៅ ស្រេង អភិបាលរងស្រុករលាប្អៀរ -មន្ត្រីការិយាល័យអភិវឌ្ឍន៍កសិកម្ម ចំនួន ២នាក់ -សមាគមន៍CRC ចំនួន ១នាក់ -អង្គការសៀត ចំនួន ១នាក់ -សមាជិកសហគមន៍កសិកម្ម ចំនួន ៥២នាក់ ស្រី ៣៩នាក់ សរុបអ្នកចូលរួមចំនួន ៥៧ នាក់ ស្រី ៤១ នាក់ ក្នុងគោលបំណងនៃមហាសន្និបាត -ទស្សនៈវិស័យរបស់សហគមន៍ -បង្ហាញពីទ្រព្យសម្បត្តិ និងរចនាសម័ន្ធ របស់សហគមន៍ -ព័ត៌មានភាគហ៊ុន -មុខរបររបស់សហគមន៍ -សហគមន៍ក្រុមផលិត -អនុម័តលទ្ធផលសម្រេចបានរបស់សហគមន៍ក្នុងឆ្នាំ ២០២១ និង-របាយការណ៍លទ្ធផល ចំណេញ/ខាត -ការបែងចែកភាគលាភ -និងផែនការបន្តឆ្នាំ ២០២២។ 

ចំនួនអ្នកចូលទស្សនា
Flag Counter