មាតិកា
កិច្ចប្រជុំពិភាក្សាលើវិធីសាស្ត្រទាំង០៥ របស់កម្មវិធីASPIRE ដើម្បីផ្តល់អនុសាសន៍ ដល់ការរៀបចំកម្មវិធីASPIRE ដំណាក់កាលទី២ តាមរយៈប្រព័ន្ធបញ្ជូនសំលេង និងរូបភាព (Zoom)ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២
ចេញ​ផ្សាយ ២៥ កុម្ភៈ ២០២២
114

ថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងជាអនុប្រធានអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ថ្នាក់ខេត្ត បានដឹកនាំក្រុមការងាររួមមាន(មន្ត្រីថ្នាក់ខេត្តស្រុក និងទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី ASPIRE) សរុបចំនួន ១៥នាក់ ស្រី ៥នាក់ បានចូលរួមកិច្ចប្រជុំពិភាក្សាលើវិធីសាស្ត្រទាំង០៥ របស់កម្មវិធីASPIRE ដើម្បីផ្តល់អនុសាសន៍ ដល់ការរៀបចំកម្មវិធីASPIRE ដំណាក់កាលទី២ តាមរយៈប្រព័ន្ធបញ្ជូនសំលេង និងរូបភាព (Zoom) ជាមួយក្រុមការងារលេខាធិការដ្ឋានកម្មវិធី ASPIRE និង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តទាំង០៣ គឺខេត្តកំពង់ឆ្នាំង បាត់ដំបង និងពោធិសាត់ អង្គប្រជុំមានគោលបំណងសិក្សាស្វែងយល់ អំពីវិធីសាស្ត្រទាំង០៥ ដែលកម្មវិធីASPIREរួមមាន ១)-កិច្ចសន្យាជួលអ្នកខាងក្រៅ(Contracting-out) ២)-ភាពជាដៃគូរវាងស្ថាប័នរដ្ឋ និង វិស័យឯកជន(Private Public Partnership) ៣)-គាំទ្រសហគមន៍កសិកម្មនិងអង្កការកសិករ(Support to Agricul ture Cooperative and Other Farmer’s Organizations /Federation) ៤)-ការរៀនសូត្រពីកសិករទៅកសិករ (Farmer to Farmer Learning) ៥-សេវាផ្សព្វផ្សាយសាធារណៈ (Public Extension Services) ដែលបានអនុវត្តកន្លងមក និងវិធិសាស្រ្តថ្មីមួយទៀតគឹមិត្តកសិករ។ អង្គប្រជុំបាន ពិភាក្សារកវិធីសាស្ត្រណាមានប្រសិទ្ធភាពជាងគេ ដើម្បីផ្តល់អនុសាសន៍ ដល់ការរៀបចំកម្មវិធីASPIRE ដំណាក់កាលទី២គឺមានឈ្មោះកម្មវិធីផ្តល់សេវាកម្មកសិកម្ម ដើម្បីកំណើនសេដ្ឋកិច្ចនៅទីជនបទ ប្រកបដោយបរិយាប័ន្ន និងដើម្បីបង្កើនពាណិជ្ជកម្មកសិកម្ម Agri-culture Services Programme for an Inclusive Rural Economy and Agricultural Trade (ASPIRE-AT)

ចំនួនអ្នកចូលទស្សនា
Flag Counter