មាតិកា
បង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រ ឃុំប្រឡាយមាស និង ឃុំផ្លូទូកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២
ចេញ​ផ្សាយ ២៥ កុម្ភៈ ២០២២
207

ថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានដឹកនាំមន្ត្រី ចុះបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រ ឃុំប្រឡាយមាស និង ឃុំផ្លូទូក នៅចំណុចវាលភក់ ពាមសែន និងតំបន់អភិរក្សអតីតឡូតិ៍លេខ១ ក្រុមការងារបានចុះរុះរេីរបាំងសាច់អួនដែលដាក់កាត់ព្រែក ប្រឡាយ ដោយប្រើមធ្យោបាយបាឡាស្មាច់ ៣គ្រឿង និងកំលាំង១០នាក់ ហើយជាលទ្ធផលបានប្រមូលវត្ថុតាងរួមមាន៖ -រុះរើរបាំងសាច់អួនចំនួន ១០កន្លែង ប្រវែង ៥០០ម បង្គោល ១៥០ដេីម លបលូសាច់អួន ១២ មាត់ ចាក់លែងត្រីចម្រុះក្នុងដែននេសាទវិញ ២០ គីឡូក្រាម។ 

ចំនួនអ្នកចូលទស្សនា
Flag Counter