មាតិកា
ចុះត្រួតពិនិត្យការចែកសម្ភារៈ ពូជមាន់ និងធាតុចូលផ្សេងទៀត ជូនកសិករនៅ ឃុំពាម និងឃុំឈានឡើងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២
ចេញ​ផ្សាយ ០២ មីនា ២០២២
180

ថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងក្រុមការងារ បានចុះអមដំណើរលោកបណ្ឌិត ស៊ន សាន អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះត្រួតពិនិត្យការចែកសម្ភារៈ ពូជមាន់ និងធាតុចូលផ្សេងទៀត ជូនកសិករនៅ ឃុំពាម និងឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្នុងគម្រោងពិពិតកម្មកសិកម្ម (សង្គ្រោះបន្ទាន់ជម្ងឺកូវិត-១៩) ក្នុងគោលបំណង៖ ដើម្បីជំនួយសង្គ្រោះបន្ទាន់កូវិត ១៩ ដល់កសិករដែលងាយរងគ្រោះ និងផ្ដល់បច្ចេកទេសចិញ្ចឹមមាន់ជូនពេទ្យសត្វភូមិ។ ជាលទ្ធផល :នៅឃុំពាម កសិករចំនួន ៣២គ្រួសារ និង ឃុំឈានឡើង ១២គ្រួសារ ហើយក្នុងមួយគ្រួសារទទួលបានទ្រុងមាន់១ទ្រុង ចំណី ៥០គីឡូក្រាម ស្នូកទឹក ២ស្នូក ស្នូកចំណី ២ស្នូក កូនមាន់ ៧០ក្បាល ថ្នាំព្យាបាល និងថ្នាំសម្លាប់មេរោគមួយឈុត។

ចំនួនអ្នកចូលទស្សនា
Flag Counter