មាតិកា
កិច្ចប្រជុំរៀបចំបញ្ជាផ្ទៃក្នុង និងរកទុនសហវិនិយោគ នៅអគារប្រមូលផ្តុំនៅឃុំពៅធិ៍ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២
ចេញ​ផ្សាយ ០៣ មីនា ២០២២
186

ថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ អ្នកស្រី កែវ ចរិយា ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) និងមន្រ្តីទទួលបន្ទុកអគារប្រមូលផ្តុំ បានចូលរួមកិច្ចប្រជុំរៀបចំបញ្ជាផ្ទៃក្នុង និងរកទុនសហវិនិយោគ នៅអគារប្រមូលផ្តុំនៅឃុំពៅធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីគណៈកម្មាធិកាអគាប្រមូលផ្តុំឃុំពោធិ៍ មន្ត្រីការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុក សរុបចំនួន ១១នាក់ ស្រី៥នាក់។ បន្ទាប់មកក្រុមការងារ បានចុះត្រួតពិនិត្យផ្ទះសំណាញ់របស់កសិករ ឈន  គឹមសាន នៅឃុំពៅធិ៍  ដែលកំពង់ដាំដុះបន្ត តាមការបរិយាយរបស់កសិករបានដឹងថា ក្នុងផ្ទះសំណាញ់នេះគាត់ដាំ សាឡាត់ ខាត់ណា ស្ពៃក្រញាញ់ ប្រមូលផលជាមធ្យមបាន ៤០០-៥០០គីឡូក្រាម ហើយក្នុងមួយ ១គីឡូក្រាម គាត់លក់បានជាមធ្យមតម្លៃ ៣ ៥០០រៀល។

ចំនួនអ្នកចូលទស្សនា
Flag Counter