មាតិកា
មហាសន្និបាតបូកសរុបប្រចាំឆ្នាំ២០២១ របស់សហគមន៍កសិកម្មបន្ទាយព្រាលពន្លឺថ្មីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២
ចេញ​ផ្សាយ ០៣ មីនា ២០២២
170

ថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតបូកសរុបប្រចាំឆ្នាំ២០២១ របស់សហគមន៍កសិកម្មបន្ទាយព្រាលពន្លឺថ្មី នៅស្នាក់ការសហគមន៍កសិកម្ម ភូមិអូរលាជ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានការចូលរួមពីលោក ផៅ ស្រៀង អភិបាលរងស្រុករលាប្អៀរ ជាគណៈអធិបតី  និងដឹកនាំប្រជុំដោយលោកប្រធានសហគមន៍កសិកម្ម ដោយមានការចូលរួមពី៖ -អភិបាលរងស្រុករលាប្អៀរ ចំនួន ១នាក់ -មន្ត្រីការិយាល័យអភិវឌ្ឍន៍កសិកម្ម ចំនួន ២នាក់ -លោកមេឃុំនិងជុំទប់ទី១ឃុំបន្ទាយព្រាល ចំនួន ២នាក់ -សមាជិកសហគមន៍កសិកម្ម ចំនួន ៥០នាក់ អ្នកចូលរួមសរុបចំនួន ៥៥ នាក់ ស្រី ៣២នាក់ ក្នុងគោលបំណងនៃមហាសន្និបាត -បង្ហាញពីរចនាសម្ព័ន្ធរបស់សហគមន៍ -ព័ត៌មានភាគហ៊ុន -មុខរបររបស់សហគមន៍ -អនុម័តលទ្ធផលសម្រេចបានរបស់សហគមន៍ក្នុងឆ្នាំ ២០២១, របាយការណ៍លទ្ធផល ចំណេញ/ខាត, ការបែងចែកប្រាក់ភាគលាភ, ផែនការបន្តឆ្នាំ ២០២២  និង-បោះឆ្នោតជ្រើសរើសគណៈកម្មាធិការត្រួតពិនិត្យ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter