មាតិកា
ចុះតាមដានត្រួតពិនិត្យជម្ងឺអុតក្តាម និងធ្វើការផ្សព្វផ្សាយវិធានការការពារ ការព្យាបាលសត្វកំពុងឈឺ និងយកវត្ថុវិភាគ នៅភូមិកណ្ដាល និងភូមិឯលិច ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២
ចេញ​ផ្សាយ ២៤ មីនា ២០២២
133

ថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ លោក ស៊ន សុធា មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល ​បានសហការណ៍ជាមួយមន្រ្តីអគ្គនាយកដ្ឋានសុខភាពសត្វ​ និងផលិតកម្មសត្វ ចុះតាមដានត្រួតពិនិត្យជម្ងឺអុតក្តាម និងធ្វើការផ្សព្វផ្សាយវិធានការការពារ ការព្យាបាលសត្វកំពុងឈឺ និងយកវត្ថុវិភាគ នៅភូមិកណ្ដាល និងភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង​ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺអុតក្តាម តាមរយះធ្វើការផ្សព្វផ្សាយ. ការព្យាបាលសត្វបង្ហាញ និងយកវត្ថុវិភាគ លទ្ធផល៖ -កសិករចូលរួម៦០នាក់(ប្រុស១០នាក់) -យកវត្ថុវិភាគចំនួន ០៣ក្បាល (ក្របី០១ក្បាល)  -បានធ្វើការព្យាបាលសត្វឈឺចំនួន៦ក្បាល(ក្របី០១ក្បាល)  -និងបានផ្តល់ថ្នាំផ្លឺមេទីឡែនជូនម្ចាស់សត្វដែលបានមកចូលរួម។

ចំនួនអ្នកចូលទស្សនា
Flag Counter