ថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតប្រចាំឆ្នាំ២០២១ របស់សហគមន៍កសិកម្មថ្លុកជ្រៅស្ទឹងថ្មីដើម្បីគ្រួសារយើង ស្ថិតនៅភូមិថ្លុកជ្រៅ ឃុំអញ្ចាញរូង ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ដែលមានការចូលរួមពីលោក ទឹម ណុច ក្រុមប្រឹក្សាឃុំ អញ្ចាញរូង ជាគណៈអធិបតី និងមានសមាសភាពចូលរួមមានដូចជា៖ -លោកក្រុមប្រឹក្សាឃុំ អញ្ចាញរូង ចំនួន ១នាក់ -មន្ត្រីការិយាល័យអភិវឌ្ឍន៍កសិកម្ម ចំនួន ២នាក់ -មន្ត្រីអង្គការទស្សនៈពិភពលោក ចំនួន ៤នាក់ -លោកមេភូមិ ថ្លុកជ្រៅ ចំនួន ១នាក់ -លោកមេភូមិ ស្ទឹងថ្មី ចំនួន ១នាក់ -សមាជិកសហគមន៍កសិកម្ម ចំនួន ១០១នាក់ សរុបចំនួន ១១០នាក់ ស្រី ៧៨នាក់ ក្នុងគោលបំណងនៃមហាសន្និបាតគឺ -ដើម្បីបូកសរុបការងារដឹកនាំនិងគ្រប់គ្រងរបស់សហគមន៍កសិកម្មរយៈពេលពេញមួយឆ្នាំកន្លងមកជូនដល់សមាជិកសហគមន៍ -ដើម្បីរាយការណ៍អំពីដំណើរការនិងលទ្ធផលនៃការប្រកបមុខរបររបស់សហគមន៍កសិកម្មជូនដល់សមាជិកសហគមន៍ -ព័ត៌មានភាគហ៊ុន -មុខរបររបស់សហគមន៍ -អនុម័តលទ្ធផលសម្រេចបានរបស់សហគមន៍ក្នុងឆ្នាំ ២០២១ -របាយការណ៍លទ្ធផល ចំណេញ/ខាត -ដើម្បីអនុម័តផែនការសកម្មភាពប្រចាំឆ្នាំ ២០២២ និង-ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលនិងគណៈកម្មាធិការត្រួតពិនិត្យរបស់សហគមន៍។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម