មាតិកា
ចុះផ្សព្វផ្សាយជម្ងឺអុតក្តាម វិធានការព្យាបាលសត្វកំពុងឈឺ និងព្យាបាលបង្ហាញដល់កសិករនៅភូមិដារថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២
ចេញ​ផ្សាយ ២៥ មីនា ២០២២
154

ថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ លោកស្រី ម៉ក់ សុខឌី អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលបានដឹកនាំមន្ត្រី សហការណ័ជាមួយពេទ្យសត្វស្រុក ពេទ្យសត្វភូមិ និងអាជ្ញាធរភូមិ បានចុះផ្សព្វផ្សាយជម្ងឺអុតក្តាម វិធានការព្យាបាលសត្វកំពុងឈឺ និងព្យាបាលបង្ហាញដល់កសិករនៅភូមិដារ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ ដើម្បី អោយកសិករម្ចាស់សត្វ យល់ដឹងពីការថែទាំសត្វឈឺ . ការព្យាបាលសត្វឈឺ ការការពារទប់មុនសត្វឈឺ តាមរយៈការផ្សព្វផ្សាយពីវិធានការទប់ស្កាត់ជងម្ងឺសត្វ ការផ្តល់ថ្នាំព្យាបាលដល់ពេទ្យសត្វភូមិ ការផ្តល់ថ្នាំម្លូមេទីឡែនដល់កសិករមានសត្វឈឺ និងការព្យាបាលបង្ហាញ ។  ជាលទ្ធផល៖. កសិករចូលរួម៧៥នាក់(ស្រី៥៨នាក់) និងផ្តល់ថ្នាំម្លូមេទីឡែនចំនួន៧៥ដប។ ហើយបានធ្វើការព្យាបាលគោសត្វឈឺចំនួន៣ក្បាល។

ចំនួនអ្នកចូលទស្សនា
Flag Counter