ថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានសហការជាមួយស្នងការនគបាលខេត្ត គណៈបញ្ជាការឯកភាពស្រុកទាំង៣ ដោយប្រើប្រាស់កម្លាំងសរុប ១០០នាក់ និងមធ្យោបាយកាណូតចំនួនសរុប ១៨គ្រឿង បានចុះបង្រ្កាបបទល្មើសជលផលក្នុងភូមិសាស្រ្ត ស្រុកជលគីរី ស្រុកកំពង់លែង និងស្រុកបរិបូណ៌ ដោយលទ្ធផលសម្រេចបានរួមមាន៖ -រុះរើរបាំងសាច់អួនចំនួន២៧កន្លែងស្មើ ២ ២០០ម៉ែត្រ បង្គោលចំនួន ៨៥០ដើម ,លូសាច់អួនចំនួន ៣៤លូ -រុះរើសម្រាស់ចំនួន ៧កន្លែងស្មើ៥៦០ម៉ែតការ៉េ, បង្គោលចំនួន ១៣០ដើម, មែកសម្រាស់ចំនួន ៣ ៤០០មែក។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម