ថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការក្រុមការងារចម្រុះថ្នាក់ខេត្ត បានចុះបង្ក្រាបបទល្មេីសជលផល នៅតាមដងទន្លេកុំបាស្រូវ ឃុំជលសារដល់ភូមិបត់ត្រង់ ឃុំកោះថ្កូវ ស្រុកជលគីរី, ចំណុចក្រចាប់ ភូមិត្រពាំងចាន់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌, ចំណុចឃុំអំពិលទឹកមានភូមិចំនួន ០៣ភូមិ(វាលស្បូវ,បាក់ភ្នំ,ខ្លាក្រហឹម) និងអនុវត្តដីការតុលាការនៅក្រុងកំពង់ឆ្នាំង ដោយប្រើប្រាស់កំលាំងសរុបចំនួន ៦៧នាក់ និងមធ្យោបាយកាណួតស្មាច់ចំនួន ១២គ្រឿង ជាលទ្ធផលប្រមូលវត្ថុតាងនៅនឹងកន្លែងរួមមាន៖ -របាំងស្បៃមុងចំនួន ១៥កន្លែងស្មើ៣០០មែត្រ លូស្បៃមុង ១៥គ្រឿង បង្គោលសរុប ២៥០ដើម ត្រីចំរុះ ១៥គីឡូក្រាម -រុះរើសម្រាស់ចំនួន ១០កន្លែង ទំហំ ២ ៧៥០ ម៉ែត្រការ៉េ បង្គោល ៥០០ដើមនិងមែកសម្រាស់ប្រមាណ៣៥០០មែក -រុះរើរបាំងសាច់អួនចំនួន ១៣កន្លែង ៧៧០ម៉ែត្រ បង្គោល ៥៧០ដើម លបលូចំនួន ១៤គ្រឿង ព្រមទាំងឃាត់ខ្លួនជនល្មើសប្រើប្រាស់ ឧបករណ៍អាំង វែទ័រឆក់ត្រជាក់ ១នាក់ឈ្មោះ ឈឿង រដ្ឋា និងកាណូត ១គ្រឿង ដែលមានទីលំនៅភូមិទី៥ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម