ថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងសហការីរួមមាន(ខណ្ឌរដ្ឋបាលជលផល និងព្រៃឈើ) បានចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្តីពីរៀបចំ និងពង្រឹងការងារបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំដោយឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្កកំពង់ឆ្នាំង នៅរដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីពិភាក្សា និងសម្រេចបង្កើត ក្រុមការងារចុះបង្ក្រាបបទល្មើសជលផល នៅតាមស្រុកគោលដៅជាប់ដែននេសាទរួមមាន៖ ស្រុកបរិបូរណ៍ ស្រុកកំពង់លែង ស្រុកជលគីរី ស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ និង ក្រុងកំពង់ឆ្នាំង ដែលដឹកនាំដោយអភិបាលរងខេត្ត ចំនួន ៤រូប ចំពោះការបង្ក្រាប គឺផ្តោតទៅលើបទល្មើសជលផល គ្រប់ប្រភេទ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម