មាតិកា
ចុះបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្រ្តស្រុកកំពង់លែង ស្រុកជលគីរី និងស្រុកបរិបូណ៌ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២
ចេញ​ផ្សាយ ៣០ មីនា ២០២២
128

ថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងក្រុមការងារចម្រុះខេត្ត បានតចុះបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្រ្តស្រុកកំពង់លែង ស្រុកជលគីរី និងស្រុកបរិបូណ៌ ដោយប្រើប្រាស់កម្លាំងសរុបចំនួន ៥៧នាក់ និងប្រើប្រាស់មធ្យោបាយកាណូតចំនួន ១៥គ្រឿង ហើយលទ្ធផលសម្រេចបានរួមមាន៖ រុះរើរបាំងស្បៃមុងចំនួន ០៣កន្លែង ប្រវែង
១០០ម៉ែត្រ បង្គោលចំនួន ៦០ដើម លូស្បៃមុងចំនួន ៣គ្រឿង រុះរើរបាំងសាច់អួនចំនួន ១៨កន្លែង ប្រវែង ១ ០៦៥ម៉ែត្រ បង្គោលចំនួន ១ ១១០ដើម លូសាច់អួនចំនួន២៤គ្រឿង និងចាក់លែងត្រីចម្រុះចំនួន ៥គីឡូក្រាម និង-រុះរើសម្រាស់ចំនួន ១៧កន្លែង ទំហំ ៤ ៣០០ម៉ែត្រការ៉េ មែកសម្រាស់ចំនួន ២ ៨៥០មែក។

ចំនួនអ្នកចូលទស្សនា
Flag Counter