មាតិកា
ចុះត្រួតពនិត្យការចែកសំភារៈ ពូជមាន់ និងធាតុចូលផ្សេងទៀតជូនកសិករនៅភូមិអញ្ចាញរូង និងភូមិសាលាឃុំថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២
ចេញ​ផ្សាយ ២២ មេសា ២០២២
106

ថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ លោក ប្រាក់ លាងហួរ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នឹងជាប្រធានសម្របសម្រួលគម្រោងពិពិធកម្មកសិកម្ម(សង្រ្គោះបន្ទាន់កូវិត១៩) និងសហការរី បានចុះត្រួតពនិត្យការចែកសំភារៈ ពូជមាន់ និងធាតុចូលផ្សេងទៀតជូនកសិករ ក្នុងគោលបណង: ដើម្បីជំនួយសង្គ្រោះបន្ទាន់កូវីត១៩ ដល់កសិករដែលងាយរងគ្រោះ និងផ្តល់បច្ចេកទេសចិញ្ចឹមមាន់ជូនពេទ្យសត្វភូមិ។ ជាលទ្ធផល៖ នៅភូមិអញ្ចាញរូង ឃុំអញ្ចាញរូង កសិករចំនួន ២០គ្រួសារ និងភូមិសាលាឃុំ ឃុំពពេល ២៣គ្រួសារ ស្រុករលាប្អៀរ ក្នុងមួយគ្រួសារទទួលបានទ្រុងមាន់១ទ្រុង ចំណី៥០គីឡូ ស្នូកទឹក២ ស្នូកចំណី២ កូនមាន់៧០ក្បាល ថ្នាំព្យាបាល និងថ្នាំសម្លាប់មេរោគមួយឈុត ក្នុងមួយគ្រួសារ។

ចំនួនអ្នកចូលទស្សនា
Flag Counter