ថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ លោកស្រី កែវ ចរិយា ទីប្រឹក្សាកម្មវិធីASPIRE លោក អ៊ុង សុម៉ាលី មន្ត្រីសម្របសម្រួលអាគារប្រមូលផ្តុំកសិផល លោកស្រី ឈិន កញ្ញា មន្ត្រីសម្របសម្រួលកម្មវិធីថ្នាក់ស្រុក បានរៀបចំកិច្ចប្រជុំ "ពង្រឹងសមត្ថភាពគ្រប់គ្រង និងដឹកនាំ និងការស្វែងរកទុនវិនិយោគ" ដល់គណៈកម្មការគ្រប់គ្រងអាគារប្រមូលផ្តុំកសិផល នៅភូមិអូរលាច ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានគណៈកម្មការ និងសមាជិកបណ្តុំចំនួន២០នាក់ ស្រី១៥នាក់បានចូលរួម។ គោលបំណង៖ ១.ពិនិត្យលើគោលការណ៍គ្រប់គ្រង ប្រើប្រាស់ និងថែទាំអគារ ២.ពិនិត្យឡើងវិញពីតួនាទី និងភារកិច្ចរបស់គណៈកម្មការ អាគារប្រមូលផ្តុំ ៣.គោលការនៃការធ្វើអាជីវកម្ម និងការស្វែងរកទុនវិនិយោគបន្ថែម លទ្ធផល៖ ១.អ្នកចូលរួមបានយល់កាន់តែច្បាស់ពីតួនាទី និងភារកិច្ចរបស់គណៈកម្មការទាំង០៥នាក់។
២.គណៈកម្មការបានឯកភាពគ្នាប្រមូលទុនតាមរយការទិញហ៊ុន ដើម្បីយកទៅវិនិយោគសម្រាប់មណ្ឌលប្រមូលផ្តុំកសិផលនៅពេលខាងមុខ។ ក្នុងមួយហ៊ុនតំលៃ១០០ ០០០៛ ដោយក្រៅពីគណៈកម្មការទាំង ០៥រូប មានសមាជិកបណ្តុំចំនួ០៨រូប បានសំរេចទិញភាគហ៊ុនផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម