មាតិកា
កិច្ចប្រជុំ ពង្រឹងសមត្ថភាពគ្រប់គ្រង និងដឹកនាំ និងការស្វែងរកទុនវិនិយោគ ដល់គណៈកម្មការគ្រប់គ្រងអាគារប្រមូលផ្តុំកសិផល នៅភូមិព្រែកគន្លងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២
ចេញ​ផ្សាយ ០៥ ឧសភា ២០២២
88

ថ្ងៃពុធ ៤កើត​ ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុASPIRE នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងរួមមាន កញ្ញា មុី ចាន់ធូ លោក អ៊ុង សុម៉ាលី លោកស្រី សុខ សុីណាត និងមន្ត្រីសម្របសម្រួលកម្មវិធីថ្នាក់ស្រុក បានរួមកិច្ចប្រជុំ ពង្រឹងសមត្ថភាពគ្រប់គ្រង និងដឹកនាំ និងការស្វែងរកទុនវិនិយោគ ដល់គណៈកម្មការគ្រប់គ្រងអាគារប្រមូលផ្តុំកសិផល នៅភូមិព្រែកគន្លង ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមានគណៈកម្មការ និងសមាជិកបណ្តុំចំនួន១០នាក់ ស្រី០១នាក់បានចូលរួម ក្នុងគោលបំណង៖ -ពិនិត្យលើគោលការណ៍គ្រប់គ្រង ប្រើប្រាស់ និងថែទាំអគារ និងពិនិត្យឡើងវិញពីតួនាទី និងភារកិច្ចរបស់គណៈកម្មការ អាគារប្រមូលផ្តុំ។

ចំនួនអ្នកចូលទស្សនា
Flag Counter