ថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយគណះបញ្ជាការឯកភាព ស្រុកជលជលបរិបូណ៍ និងស្រុកជលគីរី បានចុះបង្រ្កាបបទល្មើសជលផលនៅ ចំណុចកំពង់អួរ និងព្រែកសេះក្នុងភូមិសាស្រ្ត ស្រុកបរិបូណ៌ និងស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដោយប្រើប្រាស់កម្លាំងសរុបចំនួន ៣៩នាក់ និងប្រើប្រាស់មធ្យោបាយកាណូតសរុបចំនួន៨គ្រឿង +លទ្ធផលបំផ្លាញចោលរួមមានៈ រុះរើរបាំងសាច់អួនចំនួន ២ករណីស្មើនឹង១៣កន្លែងប្រវែង៦៥០ម៉ែត្រ បង្គោលចំនួន៥៨០ដើម លូសាច់អួនចំនួន១៣គ្រឿង និងលែងត្រីចម្រុះចំនួន២៥គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម