មាតិកា
ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់នូវប្រពន្ធ័ធានាគុណភាពពូជដំំណាំ(ប.គ.ព) នៅខេត្តកំពង់ធំថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២
ចេញ​ផ្សាយ ១២ ឧសភា ២០២២
109

ថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងសហការី បានចូលរួមក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់នូវប្រពន្ធ័ធានាគុណភាពពូជដំំណាំ(ប.គ.ព) ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថិតនៅក្នុងភូមិគោគងួន ឃុំព្រែកឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានការចូលរួមពីឯកឧត្តម អភិបាលខេត្តកំពង់ធំ លោកស្រីតំណាងស្ថានទូត អូរស្ត្រាលី លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេធិការ ប្រធានមន្ទីរកសិកម្ម អង្កការ ក្រុមហ៊ុន ជាភ្ញៀវកិត្តិយស មន្រ្តីបច្ចេកទេស មន្ទីរកសិកម្ម និងសហគមន៍កសិកម្មមកពី០៨ខេត្តមាន៖ ខេត្តពោធិសាត់ បាត់ដំបង កំពង់ឆ្នាំង បន្ទាយមានជ័យ តាកែវ ព្រៃវែង កំពង់ធំ  សៀមរាប សរុបចំនួន ១៥០នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter