ថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ លោកស្រី ឡុង ប៊ុនណា ប្រធានការិយាល័យនីតិកម្មកសិកម្ម និងមន្ត្រី បានចុះអធិការកិច្ចជីកសិកម្មនិងថ្នាំកសិកម្ម នៅស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ជាលទ្ធផល ស្រុកសាមគ្គីមានជ័យត្រួតពិនិត្យបានចំនួន ០២ដេប៉ូ ពុំមានបទល្មើស ហើយស្រុកទឹកផុសបានចំនួន ០៥ដេប៉ូ(ធ្វើលិខិតកែតម្រូវបាន០១ករណីលក់ជីកសិកម្មមិនបកប្រែភាសាខ្មែរ) និងបានធ្វើការណែនាំពីការដាក់តាំងលក់ថ្នាំកសិកម្មតាមគោលការណ៍បច្ចេកទេស ការទុកដាក់ការបោះចោលសំបកថ្នាំដែលបានប្រើប្រាស់រួចជៀសវៀងប៉ះពាល់បរិស្ថាន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម