មាតិកា
ពិធីចែកស្រូវពូជ ដល់ប្រជាកសិករចំនួន២៣០គ្រួសារ នៅស្រុកបរិបូរណ៍ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២
ចេញ​ផ្សាយ ១៩ ឧសភា ២០២២
142

​ថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ លោក ងិនហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងសហការី បានអញ្ជើញចូលរួមក្នុងពិធីចែកស្រូវពូជ ដល់ប្រជាកសិករ នៅស្រុកបរិបូរណ៍ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ដោយ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានក្រុមសម្តេចឪ រួមដំណើរដោយ ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ព្រមទាំងមន្ត្រី សំខាន់ៗរបស់ក្រសួងព្រះបរមរាជវាំង បានអញ្ចើញចុះពិនិត្យសកម្មភាព ការងាររបស់មន្ត្រី បុគ្គលិក នៃក្រុមសម្តេចឪ ដែលកំពុងធ្វើសកម្មភាពអន្តរាគមន៍ យ៉ាងសកម្មមមាញឹក ក្នុងការជួយព្យួររាស់ដីស្រែ និងចែកស្រូវពូជ ជូនប្រជាកសិករ នៅក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

អញ្ជើញចូលរួមក្នុងពិធីចែកស្រូវពូជ ដល់ប្រជាកសិករ នៅស្រុកបរិបូរណ៍ នាពេលនោះមានឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ឆ្នាំង និង មន្ត្រីអាជ្ញាធរមូលដ្ឋានផងដែរ។ ចែកស្រូវពូជដល់ប្រជាកសិករចំនួន ២៣០គ្រួសារ មកពីឃុំ៤ ក្នុងស្រុកបរិបូរណ៍ គឺឃុំពន្លៃ ឃុំផ្សារ ឃុំខុនរ៉ង និង ឃុំអញ្ចាញរូង ដោយក្នុង១គ្រួសារ ទទួលបានស្រូវពូជចំនួន ៥០គីឡូក្រាម និង ថវិកាមួយចំនួន ៕

ចំនួនអ្នកចូលទស្សនា
Flag Counter