មាតិកា
ប្រជុំស្ដីពី ការពិភាក្សាលើលក្ខនិ្តកៈគំរូរបស់បណ្ដាញអាជីវកម្មសហគមន៍កសិកម្មខេត្តកំពង់ឆ្នាំងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២
ចេញ​ផ្សាយ ១៩ ឧសភា ២០២២
114

​ថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម សហការណ៍ជាមួយសមាគមន៍សហករណ៍កម្ពុជា (CAC) បានប្រជុំស្ដីពី ការពិភាក្សាលើលក្ខនិ្តកៈគំរូរបស់បណ្ដាញអាជីវកម្មសហគមន៍កសិកម្មខេត្តកំពង់ឆ្នាំង នៅការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ដោយមានការចូលរួមពី៖​ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មចំនួន ៣នាក់ សមាគមន៍សហករណ៍កម្ពុជា (CAC) ចំនួន ២នាក់ និងថ្នាក់ដឹកនាំសហគមន៍កសិកម្មចំនួន ១០នាក់ ស្រី
អ្នកចូលរួមសរុប ១៥នាក់ ស្រី ៣នាក់ ក្នុងគោលបំណងនៃការប្រជុំ មានដូចខាងក្រោម៖ -ការពិភាក្សាលើលក្ខនិ្តកៈគំរូរបស់បណ្ដាញអាជីវកម្មសហគមន៍កសិកម្ម -ការពិភាក្សាស្វែងរកដំណោះស្រាយ និងរៀបចំផែនការសម្រាប់ផ្សារសហគមន៍កសិកម្ម -ការធ្វើបច្ចុប្បន្នភាពលើសៀវភៅធនាគាររបស់បណ្ដាញអាជីវកម្មសហគមន៍កសិកម្ម និង-ការផ្ទេរសិទ្ធិការងាររបស់ប្រធានបណ្ដាញអាជីវកម្មសហគមន៍កសិកម្ម ទៅកាន់អនុប្រធានបណ្ដាញដើម្បីគ្រប់គ្រង ដោយលោកប្រធានមានបញ្ហាសុខភាព។ 

 

ចំនួនអ្នកចូលទស្សនា
Flag Counter