មាតិកា
ចុះពិនិត្យការស្ទូងស្រូវពូជសែនក្រអូប០១ ថ្នាក់វិញ្ញាបនបត្រ ដេីមរដូវវស្សារបស់កសិករនៅភូមិវត្ត ឃុំទួលខ្ពស់ ស្រុកទឹកផុសថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២
ចេញ​ផ្សាយ ១០ មិថុនា ២០២២
111

ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម ដោយបានសហការណ៏ជាមួយគម្រោងជំរុញផលិតកម្មនិងការប្រើប្រាស់ពូជ(RSPP) បានចុះពិនិត្យការស្ទូងស្រូវពូជសែនក្រអូប០១ ថ្នាក់វិញ្ញាបនបត្រ ដេីមរដូវវស្សារបស់កសិករដែលមានលេខកូដស្រែG005F01,G005F02,G004F01នៅភូមិវត្ត ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីមន្រ្តីថ្នាក់ខេត្តចំនួន៣រូប និងសមាជិកសហគមន៍កសិកម្មខេមសុីដពេជចង្វារចំនួន១រូប ជាលទ្ធផល៖ ក្រុមការងារបានធ្វើការចុះពិនិត្យ និងទទួលបានលទ្ធផលដូចខាងក្រោម៖ G004F01 -ផ្ទៃដីផលិតចំនួន០,៥ហិកតា -ស្ទូងរួចនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ -ស្រែផលិតកម្មទឹកគ្រប់គ្រាន់ -បានដាក់ជីទ្រាបបាតត្រឹមត្រូវ -ជីធម្មជាតិជប៉ុន 00-18-18 ចំនួន ២៥គីឡូក្រាម -ដេអាប៉េ18-46-00 ចំនួន ១០គីឡូក្រាម និង+G005F01,G005F02 -ផ្ទៃដីផលិតចំនួន០,៩ហិកតា -ស្ទូងរួចនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ -ស្រែផលិតកម្មទឹកគ្រប់គ្រាន់ -បានដាក់ជីទ្រាបបាតត្រឹមត្រូវ -ជីធម្មជាតិជប៉ុន 00-18-18 ចំនួន ៥០គីឡូក្រាម -ដេអាប៉េ18-46-00 ចំនួន ២៥គីឡូក្រាម ហើយក្រុមការងារបានផ្តល់អនុសាសន៍ដល់សហគមន៍ត្រូវធ្វើការថែទាំ និងបន្តតាមដានសភាពការទូទៅនៅក្នុងផលិតកម្មស្រូវពូជបន្តទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter