ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមប្រគល់ស្ថានីយ៍បូមទឹកជូនសហគមន៍កសិកម្មទឹកហូតមានជ័យក្ដីសង្ឃឹម ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមមានពី៖ នាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួន ៥នាក់, លោកប្រធាន និងមន្ត្រីនៃការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ចំនួន ២ នាក់ ស្រី ១ នាក់, ប្រធាន និងសមាជិកសហគមន៍កសិកម្មទឹកហូតមានជ័យក្ដីសង្ឃឹម ចំនួន ៥នាក់ ស្រី ១នាក់ អ្នកចូលរួមសរុប ១២នាក់ ស្រី ២នាក់ ក្នុងគោលបំណង៖ ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាកសិករនៅក្នុងសហគមន៍ក្នុងការបង្កបង្កើនផលដំណាំដាំកសិកម្ម ជួយដល់ប្រជាកសិករនៅក្នុងសហគមន៍ ដាំដំណាំបានគ្រប់រដូវកាល ព្រោះតែក្នុងសហគមន៍របស់ពួកគាត់មានស្ថានីយ៍បូមទឹកដើម្បីជួយស្រោចស្របដំណាំបានគ្រប់គ្រាន់ និងជួយឲ្យប្រជាកសិករនៅក្នុងសហគមន៍មានជីវភាពប្រសើរជាងមុន ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម