មាតិកា
ចុះផ្សព្វផ្សាយពីគោលបំណងនិងពង្រឹងថ្នាក់ដឹកនាំ និងសមាជិកបណ្តុំស្តីពីការគ្រប់គ្រងបណ្តុំ និងផ្តល់បច្ចកទេសចិញ្ចឹមត្រីស្ថិតនៅភូមិខ្លាគ្រហឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២
ចេញ​ផ្សាយ ១៧ មិថុនា ២០២២
114

ថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងលោកស្រី កែវ ចរិយា ប្រធានទីប្រឹក្សាគ្រប់គ្រងASPIRE បានចុះផ្សព្វផ្សាយពីគោលបំណងនិងពង្រឹងថ្នាក់ដឹកនាំ និងសមាជិកបណ្តុំស្តីពីការគ្រប់គ្រងបណ្តុំ និងផ្តល់បច្ចកទេសចិញ្ចឹមត្រី ដោយសហការជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកកំពង់ត្រឡាច និងភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ ស្ថិតនៅភូមិខ្លាគ្រហឹម ឃុំកំពង់អំពិលទឹក ស្រុកកំពង់ត្រឡាច ​ខេត្តកំពង់ឆ្នាំង ដែលមានកសិករចូលរួមចំនួន០៥ភូមិ សរុបចំនួន៥០នាក់ ស្រី ១០នាក់ ​ហើយជាលទ្ធផលសំរេចបានដូចខាងក្រោម៖ -កសិករមានការយល់ដឹងច្រើនពីមុខរបរចិញ្ចឹមត្រីតាមស្រះអាចជួយកាត់បន្ថយការទៅធ្វើនេសាទខុសច្បាប់និងបង្កើនរកប្រាក់ចំណូលក្នុងគ្រួសារបានមួយកំរិត -កសិករនៅតែបន្តការចិញ្ចឹមត្រីចំនួន៤០គ្រួសារ ដោយឡែក ១០គ្រួសារទៀត មិនទាន់ដាក់ពូជត្រី។

ចំនួនអ្នកចូលទស្សនា
Flag Counter