មាតិកា
ចុះពិនិត្យផ្ទៃដីដាំដុះដំណាំធូរ៉េននៅកសិដ្ឋានជេន ស៊ីនតំបន់អូរឡេងតេង ស្ថិតក្នុងភូមិក្រាំងស្គារត្បូង ឃុំក្រាំងស្គារថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២
ចេញ​ផ្សាយ ១៨ មិថុនា ២០២២
137

ថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ​លោក លៀង ដេត អនុប្រធានការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម និង​ក្រុមការងារ បានសហការណ៍ជាមួយការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រុកទឹកផុស បានចុះពិនិត្យផ្ទៃដីដាំដុះដំណាំធូរ៉េននៅកសិដ្ឋានជេន ស៊ីនតំបន់អូរឡេងតេង ស្ថិតក្នុងភូមិក្រាំងស្គារត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដំណាំធូរ៉េនបានចាប់ផ្តើមដាំ ឆ្នាំ២០១៦ មានចំនួន ៣ ៣១២ដើម លើផ្ទៃដីចំនួន ៣០ហិកតា នៅក្នុងឆ្នាំ២០២២នេះ បានផ្តល់ជាបណ្តើរៗហើយ តម្លៃលក់ក្នុង១គីឡូ ២ម៉ីនរៀល ក្រៅពីដំណាំធូរ៉េនកសិដ្ឋាន មានដាំដំណាំផ្សេងទៀតរួមមានះ ដើមដូងចំនួន១ ៩៥៦៤ដើម បានប្រមូលរាល់ថ្ងៃ,ដំណាំស្វាយចំនួន ២ ៥៣៦០ដើម មិនទាន់ផ្លែ និងដើមក្រញូងហៃណានចំនួន ៩ ៧១៨៦ដើម ផ្ទៃដីកសិដ្ឋានមានសរុបចំនួន ៥០០ហិកតា។

ចំនួនអ្នកចូលទស្សនា
Flag Counter