ថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល សហជាមួយអង្គការទស្សនៈពិភពលោកកម្ពុជា(World Vision) បានដឹកនាំកសិករមកទស្សនៈកិច្ច នៅកន្លែងចិញ្ចឹមមាន់ស្រែគំរូរបស់គម្រោងសនិ្ថសុខស្បៀង(2KR) របស់កសិករគំរូ អៀង ស៊ីយឿន ស្ថិតនៅភូមិផ្លូវគោ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ បង្ហាញបទពិសោធន៍ពីការចិញ្ចឹមមាន់ និងការគ្រប់គ្រងលើទីផ្សារ ជាលទ្ធផល៖ មានកសិករចូលរួម ២៤នាក់ ស្រី១៣នាក់ និងបានផ្តល់បច្ចេកទេស និងបទពិសោធន៏។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម