មាតិកា
ប្រជុំស្តីពីការពង្រឹងសមត្ថភាព ថ្នាក់ដឹកនាំបណ្តុំ និងសមាជិកបណ្តុំស្តីពីការគ្រប់គ្រង ជំនាញបច្ចេក ទេសបណ្តុំអាជីវកម្មចិញ្ចឹមមាន់របស់កម្មវិធី(ASPIRE)នៅស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២
ចេញ​ផ្សាយ ២២ មិថុនា ២០២២
133

ថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះទៅសម្របសម្រួលកិច្ចប្រជុំស្តីពីការពង្រឹងសមត្ថភាព ថ្នាក់ដឹកនាំបណ្តុំ និងសមាជិកបណ្តុំស្តីពីការគ្រប់គ្រង ជំនាញបច្ចេក ទេសបណ្តុំអាជីវកម្មចិញ្ចឹមមាន់(កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)) ដោយ-លោក ស៊ន សុធា នៅភូមិត្រពាំងក្របៅ ឃុំខ្លង់ពពក ស្រុកទឹកផុស និង-លោក ណយ សុផារិទ្ធ នៅភូមិទួលពង្រ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ ផ្តល់បច្ចេកទេសចិញ្ចឹមមាន់ និងការគ្រប់គ្រងបណ្តុំចិញ្ចឹមមាន់ ដល់ថ្នាក់ដឹងនាំ និងសមាជិកបណ្តុំ ហើយជាលទ្ធផល៖ -នៅភូមិត្រពាំងក្រប អ្នកចូលរួម៥០នាក់ (ស្រី៣១នាក់) ហើយនៅភូមិទួលពង្រ អ្នកចូលរួម៤០នាក់ (ស្រី១៥នាក់) និងបានផ្តល់ប្រឹក្សាបច្ចេកទេសចិញ្ចឹមអោយបានល្អ ព្រមទាំងការគ្រប់គ្រងបណ្តុំអោយមានប្រសិទ្ធភាព និងការចូលរួម។

ចំនួនអ្នកចូលទស្សនា
Flag Counter