មាតិកា
ចុះពិនិត្យស្ថានភាពលូតលាស់សំណាប និងការរៀបចំដីក្នុងផលិតកម្មពូជផ្ការំដួល ថ្នាក់ចុះបញ្ជី ចំនួន២កូដស្រែ -G013F01 នៅភូមិផ្លូវគោ និងG030F01 នៅភូមិរលាបក្តួចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២
ចេញ​ផ្សាយ ២២ មិថុនា ២០២២
229

ថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម ដោយបានសហការណ៏ជាមួយគម្រោងជំរុញផលិតកម្មនិងការប្រើប្រាស់ពូជ(RSPP)បានចុះពិនិត្យស្ថានភាពលូតលាស់សំណាប និងការរៀបចំដីក្នុងផលិតកម្មពូជផ្ការំដួល ថ្នាក់ចុះបញ្ជី ចំនួន២កូដស្រែ -G013F01 នៅភូមិផ្លូវគោ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និង -G030F01 នៅភូមិរលាបក្តួច ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី-មន្រ្តីថ្នាក់ជាតិចំនួន៣រូប -មន្រ្តីថ្នាក់ខេត្តចំនួន៣រូប -សមាជិកសហគមន៍កសិកម្មខេមសុីដពេជចង្វារចំនួន១រូប និង-កសិករផលិតចំនួន២រូប ហើយជាលទ្ធផល +កូដស្រែG013F01 -មិនទាន់រៀបចំថ្នាលសំណាបពូជនៅឡើយទេ និង-មិនទាន់បានរៀបចំដី (ភ្ជួររាស់) និង+កូដស្រែG030F01 -បានរៀបចំថ្នាលសំណាប និងសាបពូជរួចនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ -ប្រើប្រាស់ពូជ២៥គីឡូក្រាម -សំណាបមានអាយុកាល១៦ថ្ងៃ -បានរៀបចំដីលើកទី១រួចសម្រាប់ស្រែផលិតកម្ម និង-គ្រោងស្ទូងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ហើយបញ្ហាប្រឈម ដោយ-កូដស្រែG013F01 ដីផលិតកម្មមិនមានទឹក ឬប្រភពបូមបាចសម្រាប់ស្រោចស្រព ធ្វើអោយការដាំដុះមានភាពយឺតយ៉ាវ និង-G030F01 សំណាបលូតលាស់ល្អបង្គួរ ដោយរងការជោគជាំពីជំនន់ទឹកភ្លៀង និងមិនអាចបញ្ចេញទឹកបាន ហើយក្រុមការងារបានផ្តល់យោបល់ដល់កសិករទាំងពីរកូដស្រែ ត្រូវយកចិត្តទុកដាក់ក្នុងការងារផលិតកម្មអោយបានល្អ។

ចំនួនអ្នកចូលទស្សនា
Flag Counter