ថ្ងៃព្រហស្បតិ៍ ២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លោក ប្រាក់ លាងហួរ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងជាប្រធានគម្រោងពិពិធកម្មកសិកម្មកម្ពុជាថ្នាក់ខេត្ត និងក្រុមការងារ បានចុះពិនិត្យវឌ្ឍនភាពគម្រោងសង្គ្រោះបន្ទាន់កូវីដ-១៩ នៅសហគមន៍កសិកម្មអញ្ចាញរូងសម័យថ្មី ក្នុងភូមិអណ្ដូងរវៀង ឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ ត្រួតពិនិត្យវឌ្ឍនៈភាពរបស់អ្នកទទួលផលគម្រោង ចិញ្ចឹមត្រី ដាំបន្លែ ចិញ្ចឹមមាន់ និងផ្ទះសំណាញ់ ហើយជាលទ្ធផល៖ បានផ្តល់គំនិតល្អៗ ដើម្បីជម្រុញ និងលើកទឹកចិត្តដល់អ្នកទទួលគម្រោងបន្តការអនុវត្ត និងធ្វើការកត់ត្រា ការប្រមូលផល និងបញ្ហាផ្សេងៗ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម