មាតិកា
ចុះពិនិត្យស្ថានភាពទូទៅ និងកំណត់ថ្ងៃដេីម្បីត្រួតពិនិត្យគុណភាពទីវាលលេីកទី១ របស់ស្រែផលិតកម្មពូជសែនក្រអូបនៅភូមិវត្ត ឃុំទួលខ្ពស់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២
ចេញ​ផ្សាយ ០១ កក្កដា ២០២២
207

ថ្ងៃព្រហស្បតិ៍ ២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម ដោយបានសហការណ៏ជាមួយគម្រោងជំរុញផលិតកម្មនិងការប្រើប្រាស់ពូជ(RSPP)បានចុះពិនិត្យស្ថានភាពទូទៅ និងកំណត់ថ្ងៃដេីម្បីត្រួតពិនិត្យគុណភាពទីវាលលេីកទី១ របស់ស្រែផលិតកម្មពូជសែនក្រអូប០១ លេខកូដស្រែG004F01,G001F01, G001F02,G002F01 នៅភូមិវត្ត ឃុំទួលខ្ពស់  ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី-មន្រ្តីថ្នាក់ជាតិចំនួន៣រូប និង-មន្រ្តីផលិតកម្មរបស់សមាជិកសហគមន៍ខេមសុីដពេជចង្វារចំនួន១រូប ហើយជាលទ្ធផល៖ ក្រោយពីក្រុមការងារបានចុះពិនិត្យស្ថានភាពស្រែផលិតកម្មពូជសែនក្រអូប០១ ថ្នាក់វិញ្ញាបនបត្រ ដើមរដូវវស្សា ឆ្នាំ២០២២រួចមកបង្ហាញអោយឃើញថា៖+G004F01 គឺ-ស្រូវមានអាយុកាល៥៥ថ្ងៃ, -ស្រូវស្ថិតនៅដំណាក់កាលបែកគុម្ព, -ស្រូវលូតលាស់ល្អ, -ពុំមានជម្ងឺប្លាស់,ជម្ងឺអ៊ុតត្នោត,ជម្ងឺរលាកស្រទបស្លឹកទេ, -ការគ្រប់គ្រងស្មៅ,សត្វល្អិត,ទឹកបានល្អ ​និង-បានដាក់ជីបំប៉នលើកទី១ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ដោយប្រើប្រាស់ជីអ៊ុយរ៉េចំនួន២៥គីឡូក្រាម លើផ្ទៃដី០,៥ហិកតា, +G001F01,G001F02 -ស្រូវមានអាយុកាល៥៥ថ្ងៃ, -ស្រូវស្ថិតនៅដំណាក់កាលបែកគុម្ព, -ស្រូវលូតលាស់ល្អ, -ពុំមានជម្ងឺប្លាស់,ជម្ងឺអ៊ុតត្នោត,ជម្ងឺរលាកស្រទបស្លឹកទេ, -ការគ្រប់គ្រងស្មៅ,សត្វល្អិត,ទឹកបានល្អ, និង-បានដាក់ជីបំប៉នលើកទី១ រួចរាល់នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ដោយប្រើប្រាស់ជីអ៊ុយរ៉េចំនួន១២០គីឡូក្រាម លើផ្ទៃដី២,៤ហិកតា និង+G002F01 -ស្រូវមានអាយុកាល៥៤ថ្ងៃ, -ស្រូវស្ថិតនៅដំណាក់កាលបែកគុម្ព, -ស្រូវលូតលាស់ល្អ, -ពុំមានជម្ងឺប្លាស់,ជម្ងឺអ៊ុតត្នោត,ជម្ងឺរលាកស្រទបស្លឹកទេ, -ការគ្រប់គ្រងស្មៅ,សត្វល្អិត,ទឹកបានល្អ និង-បានដាក់ជីបំប៉នលើកទី១ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ដោយប្រើប្រាស់ជីអ៊ុយរ៉េចំនួន៤០គីឡូក្រាម លើផ្ទៃដី០,៨៥ហិកតា ហើយក្រុមការងារបានធ្វើការណែនាំដល់សហគមន៍ត្រូវជម្រុញការដាក់ជីបំប៉នលើកទី២ អោយបានគ្រប់កូដស្រែ និងបន្តថែទាំ,គ្រប់គ្រងទឹក ស្មៅហាមឃាត់, ណែនាំកសិករផលិតអោយយកចិត្តទុកដាក់ពិនិត្យនិងដកស្មៅរួមទាំងពូជលាយចេញពីក្នុងស្រែផលិតកម្មស្រូវពូជ។ ហើយក្រុមការងារនឹងធ្វើការត្រួតពិនិត្យគុណភាពទីវាលលើកទី២ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ បន្តទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter