ថ្ងៃអង្គារ ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានសហការណ៏ជាមួយគម្រោងជំរុញផលិតកម្មនិងការប្រើប្រាស់ពូជ(RSPP) ចុះត្រួតពិនិត្យស្ថានភាពស្រែផលិតកម្មពូជសែនពិដោរថ្នាក់ចុះបញ្ជីលេខកូដស្រែG011F01 នៅភូមិស្លែង ឃុំទួលខ្ពស់ ស្រុកផុស ខេត្តកំពង់ឆ្នាំង ដោយមានអ្នកចូលរួម -មន្រ្តីថ្នាក់ខេត្តចំនួន៣រូប -សហគមន៍កសិកម្មខេមសុីដពេជចង្វារចំនួន១រូប និង-កសិករម្ចាស់ស្រែចំនួន១រូប ជាលទ្ធផល៖ មន្ត្រីសហការណ៍គម្រោងRSPPខេត្តកំពង់ឆ្នាំង រួមទាំងមន្ត្រីសហគមន៍ បានណែនាំដល់កសិករម្ចាស់កូដស្រែ G011F01 ទំហំផ្ទៃដីផលិតកម្ម០.៨៣ហិកតា អំពីប្រភេទពូជលាយ ជម្ងឺហាមឃាត់ ជាពិសេសស្មៅហាមឃាត់ដែលបានរកឃេីញកាលពីសកម្មភាពត្រួតពិនិត្យគុណភាពផលិតកម្មទីវាលលេីកទី១ និងពន្យល់រំលឹកពីនិតិវិធីក្នុងការផលិតពូជស្រូវតាម ប.គ.ព ព្រមទាំងបាននាំកសិករម្ចាស់ស្រែចុះពិនិត្យក្នុងទីតាំងស្រែផលិតកម្មផ្ទាល់ ក្នុងនោះបានរកឃេីញមានវត្តមាន ពូជលាយ និងស្មៅហាមឃាត់មួយចំនួន ។ ជាចុងក្រោយក្រុមការងារបានផ្តល់អនុសាសន៍អោយកសិករម្ចាស់ស្រែបន្តចុះដកពូជលាយនឹងស្មៅហាមឃាត់ដោយយកចិត្តទុកដាក់បំផុតជៀសវាងមានបញ្ហានៅពេលត្រួតពិនិត្យគុណភាពផលិតកម្មទីវាលលេីកក្រោយ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម