ថ្ងៃពុធ ១៤រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងមន្ត្រី បានសហការជាមួយពេទ្យសត្វស្រុក និងអាជ្ញាធរភូមិ ឃុំ បានចុះផ្សព្វផ្សាយជម្ងឺអុតក្តាម វិធានការពារព្យាបាលសត្វកំពុងឈឺ និងព្យាបាលបង្ហាញដល់កសិករនៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ -ផ្សព្វផ្សាយពីវិធានការទប់ស្កាត់ជំងឺអុតក្ដាមគោ-ក្របី -ផ្តល់ថ្នាំព្យាបាលដល់ពេទ្យសត្វភូមិ ឃុំនិងផ្តល់ថ្នាំម្លូមេទីឡែនដល់កសិករមានសត្វឈឺ ជាលទ្ធផល៖ -មានកសិករចូលរួម៣២នាក់ (ស្រី១៧នាក់)និងផ្តល់ថ្នាំម្លូមេទីឡែនចំនួន៣២ដប និង-បានធ្វើការព្យាបាលបង្ហាញ គោសត្វឈឺចំនួន៣ក្បាល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម