មាតិកា
ចុះពិនិត្យផ្ទៃដីដំណាំស្រូវដែលរងការខូចខាតដោយទឹកជំនន់ទឹកភ្លៀង នៅក្នុងតំបន់នីមួយៗក្នុងឃុំទឹកហូតថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២
ចេញ​ផ្សាយ ២៨ កក្កដា ២០២២
121

ថ្ងៃពុធ ១៤រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ កញ្ញ ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង និងសហការី បានសហការណ៏ជាមួយអាជ្ញាធរឃុំទឹកហូត ចុះពិនិត្យផ្ទៃដីដំណាំស្រូវដែលរងការខូចខាតដោយទឹកជំនន់ទឹកភ្លៀង នៅក្នុងតំបន់នីមួយៗ ក្នុងនោះក្រុមការងារបានចុះពិនិត្យតាមតាមតំបន់ក្នុងឃុំឃើញថា ដំណាំស្រូវបានរងការខូចខាតដោយទឹកជំនន់ចំនួន ៤៦ហិកតា ដោយដំណាំស្រូវស្ថិតក្នុងដុះពន្លក និងសំណាប មានអាយុកាល ៣ទៅ១៥ថ្ងៃ ហើយក្នុងថ្ងៃដដែលនេះដែរ ក្រុមការងារបានចុះពិនិត្យផ្ទៃដីដំណាំស្រូវដែលរងប៉ះពាល់ដោយទឹកជំនន់បាក់ទំនប់ចាក់ទឹម កាលពីថ្ងៃទី២០ខែកក្កដាកន្លងមក ប៉ុន្តែដំណាំស្រូវគ្រាន់តែរងការប៉ះពាល់មិនមានការខូចខាតទេ។                                                           

ចំនួនអ្នកចូលទស្សនា
Flag Counter