ថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី៩ ខែ សីហា ឆ្នាំ ២០២២ លោកស្រី ឡុង ប៊ុនណា ប្រធានការិយល័យនីតិកម្មកសិកម្ម និងមន្ត្រី បានចុះអធិការកិច្ចជីកសិកម្មនិងថ្នាំកសិកម្មនៅក្នុងក្រុងកំពង់ឆ្នាំង លើដេប៉ូ ចំនួន ០៥ដេប៉ូ រួមមាន៖ ដេប៉ូ បូរីវិចិត្រ, ពៅ សុខហៃ, ជា សាន់ឌី, ជាង ចំរើន និងដេប៉ូ ហៀង អៀង ជាអ្នកលក់ថ្នាំកសិកម្ម ហើយក្នុងការចុះពិនិត្យឃើញថា ការរៀបចំទុកដាក់តាំងលក់ថ្នាំកសិកម្មភាគច្រើនស្របតាមគោលការណ៍បច្ចេកទេស(ទុកដាក់ក្នុងទូកញ្ចក់) អាជីវករចូលរួមគោរពច្បាប់ជី និងថ្នាំកសិកម្ម មានការចូលរួមសហការការងារជាមួយជាមួយជំនាញ និងរកពុំឃើញមានបទល្មើសលើថ្នាំកសិកម្មទេ ហើយក្រុមការងារបានធ្វើការណែនាំបន្ថែមពីការទុកដាក់ថ្នាំ និងបានធ្វើការណែនាំពីការទុកដាក់បោះចោលសំបកវេចខ្ចប់ដែលបានប្រើរួចដល់កសិករដែលមកទិញថ្នាំយកទៅប្រើប្រាស់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម