ថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី៩ ខែ សីហា ឆ្នាំ២០២២ លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងមន្ត្រី បានប្រជុំជាមួយអាជ្ញាធរភូមិ-ឃុំ តំណាងក្រុមហ៊ុនអេគ្រីម៉ាស់ស្ទ័រ ខូអិលធីឌី និងតំណាងកសិករ ដោះស្រាយអំពីបញ្ហាមានធុំក្លិនស្អុយពីកសិដ្ឋានចិញ្ចឹមជ្រូករបស់ក្រុមហ៊ុនអេគ្រីម៉ាស់ស្ទ័រខូអិលធីឌីនៅភូមិអ្នកតាហាង ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ហើយប្រជុំដោះស្រាយនៅរដ្ឋបាលឃុំកំពង់ត្រឡាច ក្នុងគោលបំណង÷ដើម្បីដោះស្រាយបញ្ហាមានក្លឹនស្អុយដែលចេញពីកសិដ្ឋានចិញ្ចឹមជ្រូក ដែលប៉ះពាល់ដល់កសិកររស់នៅជិតនឹង ជាលទ្ធផល៖ -បានណែនាំម្ចាស់កសិដ្ឋានកែលំអប្រព័ន្ធលូបង្ហូរលាមកកុំអោយមានការជ្រាបទឹកចេញមកក្រៅ, -បញ្ឈប់ការបោះចោលសាកសពសត្វចូលក្នុងស្រះឬប្រឡាយ, -ត្រូវជួសជុលឡជីវឧស្ម័នឡើងវិញ, -កុំបង្កើនចំនួនជ្រូកចិញ្ចឹមបន្ថែមទៀត, -បានអានកិច្ចសន្សារបស់ក្រុមហ៊ុនក្នុងការធ្វើអាជីវកម្មចិញ្ចឹមសត្វ ហើយ-មានអ្នកចូលរួមចំនួនសរុប ១៧នាក់(ស្រីចំនួន០១នាក់)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម