ថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សង្កាត់រដ្ឋបាលជលផលជលគីរី និងសង្កាត់រដ្ឋជលផលកំពង់ត្រឡាច សហការជាមួយគណៈបញ្ជាការឯកភាពស្រុកជលគីរី និងប៉ុស្ត៍នគរបាលកំពង់ត្រឡាច បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផល នៅចំណុចក្រោយភូមិក្បាលកន្លង់និងចំណុចព្រែកថ្មី ស្រុកជលគីរី និងស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ដោយប្រើប្រាស់កម្លាំងសរុប ២១នាក់ និងប្រើប្រាស់មធ្យោបាយកាណូតស្មាច់០៥គ្រឿង បានប្រមូលវត្ថុតាងរួមមាន៖ -រុះរើរបាំងសាច់អួនចំនួន១ករណីស្មើនិង៦កន្លែងប្រវែង ៣៥០ម៉ែត្រ-លូសាច់អួនចំនួន ០៦មាត់ +រុះរើរបាំងស្បៃមុងចំនួន ២ករណី ស្មើនិង ១៣កន្លែង ប្រវែង៤៩០ ម៉ែត្រ -លូស្បៃមុងចំនួន ១៣មាត់ -បង្គោលចំនួន៣៨០ដើម +រុះរើរបាំងព្រួលរាំងផ្ចិតព្រែក០១ករណីស្មើនិង៥ ម៉ែត្រ -លបឬស្សីចំនួន៣ គ្រឿង -ព្រួលឬស្សីចំនួន៤ផែនស្មើនិង២០ម៉ែត្រ និង- ចាក់លែងត្រីចម្រុះចំនួន ១៥៥គីឡូក្រាមវិញ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម