មាតិកា
ពីធីប្រគល់ទទួលបរិក្ខារពេទ្យសត្វដល់ការិយាល័យកសិកម្ម បរិស្ថាន និងធនធានធម្មជាតិ ចំនួន១ក្រុង/៧ស្រុកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២
ចេញ​ផ្សាយ ១២ សីហា ២០២២
103

​ថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីភាព ក្នុងពីធីប្រគល់ទទួលបរិក្ខារពេទ្យសត្វ(វ៉ាក់សាំងសាទឹកគោក្របី ថ្នាំព្យាបាល និងសម្ភារ:បសុពេទ្យ) ដល់ការិយាល័យកសិកម្ម បរិស្ថាន និងធនធានធម្មជាតិ ចំនួន១ក្រុង/៧ស្រុក នៅការិយាល័យផលិតកម្ម និងបសុព្យាបាល ក្នុងគោលបំណង៖ ដើម្បីយកទៅធ្វើយុទ្ធនាការចាក់វ៉ាក់សាំងគោក្របីជូនកសិករ នៅតាមមូលដ្ឋានរបស់ខ្លួន ជាលទ្ធផល៖ បានប្រគល់វ៉ាក់សាំងសារទឹក ថ្នាំព្យាបាល និងសម្ភារៈបាយពេទ្យមួយចំនួនដល់ពេទ្យសត្វក្រុង និងស្រុក និងណែនាំអោយគោរពវិន័យការងារអោយបានល្អ ព្រមទាំងអោយយកចិត្តទុកដាក់ខ្ពស់តាមដានជម្ងឺសត្វ។

ចំនួនអ្នកចូលទស្សនា
Flag Counter