មាតិកា
វគ្គបណ្ដុះបណ្ដាលស្ដីអំពី គោលការណ៍ណែនាំសម្រាប់គណៈកម្មាធិការត្រួតពិនិត្យសហគមន៍កសិកម្មដោយគណៈកម្មាធិការត្រួតពិនិត្យថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២
ចេញ​ផ្សាយ ១២ សីហា ២០២២
253

​ថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានសហការណ៍ជាមួយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មបានបើកវគ្គបណ្ដុះបណ្ដាលស្ដីអំពី គោលការណ៍ណែនាំសម្រាប់គណៈកម្មាធិការត្រួតពិនិត្យសហគមន៍កសិកម្មដោយគណៈកម្មាធិការត្រួតពិនិត្យ នៅការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មខេត្តកំពង់ឆ្នាំង ដែលចូលរួមមកពីនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មចំនួន ២នាក់, ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ចំនួន ៣នាក់ ស្រី ២នាក់ និងគណៈកម្មាធិការត្រួតពិនិត្យសហគមន៍កសិកម្មចំនួន ២៥នាក់ ស្រី ១២នាក់ អ្នកចូលរួមសរុបចំនួន ៣០នាក់ ស្រី  ១៤នាក់ ក្នុងគោលបំណង៖ -ពង្រឹងសមត្ថភាពរបស់គណៈកម្មាធិការត្រួតពិនិត្យអំពីការធ្វើផែនការនិងរបាយការណ៍ត្រួតពិនិត្យ -ពង្រឹងសមត្ថភាពទៅលើតួនាទីនិងកាតព្វកិច្ចរបស់គណ: កម្មាធិការត្រួតពិនិត្យ និង-ពង្រឹងកិច្ចការងាររបស់គណៈកម្មាធិការត្រួតពិនិត្យ ។

ចំនួនអ្នកចូលទស្សនា
Flag Counter