មាតិកា
ចុះពិនិត្យការងារដាំដុះដំណាំរបស់ប្រជាពលរដ្ឋក្នុងឃុំទឹកហូតថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២
ចេញ​ផ្សាយ ២៦ សីហា ២០២២
191

​ថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ លោកស្រី ឈិន កញ្ញា ប្រធានការិយាល័យរដ្ឋបាល-​បុគ្គលិក និងជាមន្រ្តីបង្គោលយេនឌ័រមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងក្នុងគម្រោងបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី"បច្ចេកទេសដាំបន្លែឆ្លើយតបយេនឌ័រ" បានចុះពិនិត្យការងារដាំដុះដំណាំរបស់ប្រជាពលរដ្ឋក្នុងឃុំទឹកហូត ក្នុងគោលបំណង៖ ដើម្បីចុះត្រួតពិនិត្យតាមដាន និងវាយតម្លៃគម្រោងបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី"បច្ចេកទេសដបន្លែឆ្លើយតបយេនឌ័រ"កសិករគោលដៅនៅភូមិត្រពងក្រពើ ឃុំទឹកហូតស្រិករលាប្អៀរតាមរយៈការចុះសម្ភាសប្រើប្រាស់នូវបញ្ញីសំនួរ និងពិនិត្យសមាជិកបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាពភូមិត្រពាំងក្រពើ ឃុំទឹកហូតស្រុករលាប្អៀរ ជួបជាមួយកសិករឈ្មោះ សែត បូបានប្រមូលផលខ្ទឹមស្លឹកលក់តាមកិច្ចសន្យាចំនួន៨០០គីឡូក្រាមរ ដោយក្នុង១គីក្រាម លក់បានតម្លៃ៣ ០០០រៀល ឲ្យទៅឈ្មួញអ្នកទិញបានយកទៅលក់នៅខេត្តបាត់ដំបង និងផ្សារដើមគររាជធានីភ្នំពេញ ហើយសូមបញ្ជាក់ថាបច្ចប្បន្ន កសិករភមិត្រពាំងក្រពើបាននាំខ្ទឹមចេញពី៤តោនទៅ៥តោនក្នុង១ថ្ងៃ។

ចំនួនអ្នកចូលទស្សនា
Flag Counter