ថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលជលផលកំពងឆ្នាំង(សង្កាត់រដ្ឋបាលជលផលជលគីរី និងសង្កាត់រដ្ឋបាលជលផលកំពង់ត្រឡាច ) ចុះបង្ក្រាបបទល្មើសជលផល នៅចំណុចបឹងវាលសំណាប ចំណុច មេទឹកពាមឆ្កោក ចំណុចកំពង់ត្រឡាច ក្នុងភូមិសាស្រ្ត ខេត្តកំពង់ឆ្នាំង ដោយប្រើប្រាស់កម្លាំងសរុប ១២នាក់ មធ្យោបាយកាណូតស្មាច់៤គ្រឿង។ +លទ្ធផល រុះរើបំផ្លាញរួមមាន៖ -រុះរើរបាំងស្បៃមុងចំនួន០២ករណីស្មើនិង២១កន្លែង ប្រវែង១១២០ ម៉ែត្រ លូស្បៃមុងចំនួន២១មាត់ -បង្គោលសរុបចំនួន ៩៩០ដើម និងបាន ចាក់លែង ត្រីចម្រុះ ចំនួន ៧៥គីឡូក្រាម ទៅក្នុងទន្លេវិញ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម