ថ្ងៃសុក្រ ១៤ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលបានដឹកនាំមន្ត្រី សហការជាមួយមន្រ្តីការិយាល័យកសិកម្ម ធនធាន ធម្មជាតិ និងបរិស្ថានស្រុកសាមគ្គីមានជ័យ និងអាជ្ញាធរដែនដី បានចុះយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសារទឹក គោ ក្របី ជូនប្រជាពលរដ្ឋ នៅភូមិប្រក្លូត ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្ត កំពង់ឆ្នាំង គឺក្នុងគោលបំណង៖ កាត់បន្ថយអត្រាឈឺស្លាប់ ដោយសារ ជំងឺសារទឹក និងផ្សព្វផ្សាយពីជំងឺឆ្លងសត្វ ហើយជាលទ្ធផល :បានចាក់វ៉ាក់សាំង ការពារជំងឺសារទឹក បានចំនួនគោ ១៤២ក្បាលនិង ក្របី៥ក្បាល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម