ថ្ងៃសុក្រ ១៤ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយគណ:បញ្ជាការឯកភាពស្រុកបរិបូណ៌ សង្កាត់រដ្ឋបាលជលផលបរិបូណ៌ ដឹកដោយលោក ផល សុភាព អភិបាលរងស្រុកបរិបូណ៍ បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផល នៅចំណុចពាមស្ទឹង ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដោយប្រើប្រាស់កម្លាំងសរុប ១៣នាក់មធ្យោបាយកាណូតស្មាច់ចំនួន០៣គ្រឿង ដោយប្រមូលវត្ថុតាងបំផ្លាញចោលរួមមាន៖ -រុះរើរបាំងសាច់អួនចំនួន០១ករណីស្មើនិង០៥កន្លែង ប្រវែង៥០០ម៉ែត្រ -លូសាច់អួនចំនួន ០៥មាត់ - បង្គោលសរុបចំនួន ៤០០ដើម និងបានចាក់លែង ត្រីចម្រុះ ចំនួន ៧១០គីឡូក្រាម ទៅក្នុងទន្លេវិញ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម